វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិភាក្សាការងារតុមូលដែលបានរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC)។

កិច្ចពិភាក្សាតុមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងស្ថាបនា ដោយផ្តោតលើការផ្សារភ្ជាប់ឱកាសវិនិយោគជាក់ស្តែងពោលគឺជាស្ពានដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ហើយការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាបានផ្តល់ឱកាសឱ្យក្រុមហ៊ុនអាម៉េរិកមានទំនាក់ទំនងផ្ទាល់ជាមួយដៃគូក្នុងស្រុកដែលមានបទពិសោធ និងលទ្ធភាពវិនិយោគរួមគ្នា (Joint Ventures)ក្នុងពេលអនាគត។ ជាមួយគ្នានោះដែរ US-ABC បានបង្ហាញឆន្ទៈ.ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា និងបន្តជំរុញឱ្យក្រុមហ៊ុនសមាជិករបស់ខ្លួនបង្កើនវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។



.jpg)


.jpg)
